ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត ៣ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបប្រមាណ ២,៨៦០នាក់ នារី ២,៣២៣នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅនេះ។ ពិធីនេះរៀបចំនៅសាលសន្និបាត និងពិព័រណ៌កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរជាមួយនិស្សិតវ៉ាន់ដាទាំងអស់ ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ និងអំពាវនាវឲ្យពួកគេប្រឹងប្រែង បន្តអភិវឌ្ឍន៍សមត្ថភាពបន្តទៅមុខទៀត។ ជាពិសេសគ្មានសមិទ្ធផលណាមួយសម្រេចបានដោយគ្មានការប្រឹងប្រែងនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺការរកបាន និងរក្សាបាននូវសុខសន្តិភាពនៅតែមូលហេតុដ៏សំខាន់ ដែលទាមទារឲ្យបន្តរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនេះ ហើយត្រូវប្រឆាំងទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា មានក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសជាច្រើន បានបង្ខំចិត្តយកបុគ្គលិកមកពីខាងក្រៅ ព្រោះតែធនធានបញ្ញា ចំណេះដឹងរបស់ និងសមត្ថភាពរបស់បុគ្គលិកកម្ពុជានៅមានកម្រិត។ * សម្តេចតេជោបានក្រើនរំលឹកដល់និស្សិតវ៉ាន់ដាដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត ៣ពាន់នាក់